កំពូលមហាសេដ្ឋីឥណ្ឌាលោក Mukesh Ambani គ្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យធំជាងគេបំផុតនៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Reliance Industries របស់កំពូលមហាសេដ្ឋីឥណ្ឌាលោក Mukesh Ambani គ្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Centre) ធំជាងគេបំផុតនៅលើពិភពលោក ហើយទីក្រុង Jamnagar របស់ប្រទេសឥណ្ឌាជាទីតាំង ដែលនឹងត្រូវជ្រើសរើសដើម្បីសាងសង់។

ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ ធំជាងគេនៅលើពិភពលោក បាន ក្រុមហ៊ុន Reliance របស់លោកមហាសេដ្ឋី Muskesh Ambani គ្រោងនឹងទិញបន្ទះឈីប AI ពីក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខរបស់ពិភពលោក NVIDIA។

ជាមួយគ្នានេះ កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនឥណ្ឌា Reliance និងក្រុមហ៊ុនយក្សអាមេរិក NVIDIA បានប្រកាសពីភាពជាដៃគូ ក្នុងការអភិវឌ្ឍន៍ និងបង្កើតកុំព្យូទ័រ​ ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុងការប្រើ​បច្ចេកវិទ្យាបញ្ញា​សិប្បនិម្មិត (AI)ដើម្បី​ដំណើរការ​ទិន្នន័យ​យ៉ាងច្រើន​ ឬហៅថា “AI Supercomputers”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនោះ ក្រុមហ៊ុនឥណ្ឌាមួយនេះ បានសហការគ្នាជាមួយក្រុមហ៊ុន NVIDIA ដើម្បីរៀបចំគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ AI នៅទូទាំងប្រទេសឥណ្ឌា។

ក្នុងនាមជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញ និងឈានមុខគេមួយនៅលើពិភពលោក ក្រុមហ៊ុន NVIDIA បានអះអាងថា ខ្លួនគ្រោងនឹងផ្គត់ផ្គង់បន្ទះឈីបទំនើបឈ្មោះ “Blackwell AI” សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសឥណ្ឌា ខណៈគម្រោងនេះនឹងត្រូវការថាមពលច្រើន។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានគាំទ្រគម្រោងអភិវឌ្ឍន៍នានា ពាក់ព័ន្ធជាមួយនឹងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឈានទៅសម្រេចបាននូវគោលដៅរបស់ប្រទេសនេះ ចំពោះការស្រាវជ្រាវបច្ចេកវិទ្យាថ្មី ដែលកំពុងវិវត្តន៍ទៅមុខយ៉ាងឆាប់រហ័ស។

តួយ៉ាង រដ្ឋាភិបាលឥណ្ឌាបានប្រកាសបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ១,១៦ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់គម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យានានានៅក្នុងប្រទេសរបស់ខ្លួន៕ប្រភព: The Economic Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here