មន្ត្រីសាធារណការចូលរួមសិក្សាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាពនៅប្រទេសជប៉ុន

ដោយៈ គង់ សិរីម៉ាណា

    ប្រទេសជប៉ុនៈ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយគុណភាព នៅសាកលវិទ្យាល័យអង្គការសហប្រជាជាតិ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សិក្ខាសាលានេះរៀបចំឡើងដោយ មជ្ឈមណ្ឌលអង្គការសហប្រជា​ជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់(UNCRD) ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងសាកលវិទ្យាល័យអង្គការសហប្រជាជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់ នៃសិក្ខាសាលានេះ គឺផ្តល់ឱ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មានឱកាសពង្រីកចំណេះដឹង ឱ្យកាន់តែស៊ីជម្រៅអំពីភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលលើកកម្ពស់និរន្តរភាព និងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយផ្តោតលើការកសាងសមត្ថភាព ជំនាញ ការអភិវឌ្ឍ ការផ្ទេរបច្ចេកវិទ្យា និងក្របខណ្ឌគោលនយោបាយចាំបាច់ សម្រាប់ការរួមបញ្ចូលកម្រិតខ្ពស់នូវបច្ចេកវិទ្យា ទៅក្នុងគម្រោងស្ថាបនាផ្លូវនាពេលបច្ចុប្បន្ន និងអនាគត។

សិក្ខាសាលានេះផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដូចជា បង្កើនចំណេះដឹងស្តីពី ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងវិធានការបន្សាំក្នុងវិស័យផ្លូវថ្នល់ ដោយផ្តោតលើការការពារ និងការកាត់បន្ថយគ្រោះមហន្តរាយ យល់ដឹងកាន់តែស៊ីជម្រៅអំពីបច្ចេកវិទ្យាទំនើបនៅក្នុងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រួមទាំងសម្ភារដែលមានកាបូនទាប បច្ចេកវិទ្យា Decarbonization និងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពង្រីកចំណេះដឹងលើយុទ្ធសាស្ត្រថែទាំ និងគ្រប់គ្រងផ្លូវថ្នល់ ដូចជា ការត្រួតពិនិត្យ និងបច្ចេកវិទ្យាគ្រប់គ្រងនានា និងផ្តល់វេទិកា សម្រាប់អ្នកធ្វើគោលនយោបាយ អ្នករៀបចំផែនការ វិស្វករ និងមន្ត្រីរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរការយល់ដឹង បទពិសោធន៍ និងការអនុវត្តល្អៗ លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើតបណ្តាញផ្លូវថ្នល់ដែលមានគុណភាពខ្ពស់ ធន់ និងនិរន្តរភាព៕

 

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here