ក្រុមហ៊ុនOCGកំពុងត្រៀមលើកកំពស់ការដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុន Oriental Consultants Global (OCG) បានអនុញ្ញាត្តឲ្យជួបពិភាក្សា ជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលពាក់ព័ន្ធនឹងគម្រោងសម្រាប់អភិវឌ្ឍន៍ យន្តការគ្រប់គ្រងសមាហរណ​កម្ម សេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង របស់រាជធានីភ្នំពេញ។

លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Oriental Consultants Global ដឹកនាំដោយ លោក Manuba Owada អនុប្រធាននាយកដ្ឋានផែនការដឹកជញ្ជូន និង បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Deputy General Manager of Transport Planning & ICT Department) និងជាប្រធានក្រុមអ្នកដឹកនាំគម្រោង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងស្តាប់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងសាវតានៃការសិក្សាសមិទ្ធិលទ្ធភាព ក៏ដូចជាការដាក់ឱ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈនានា នៅក្នុងរាជធានីភ្នំពេញ តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ដើម្បីបានជាមូលដ្ឋានបន្ថែមជំរុញឱ្យ គម្រោងសម្រាប់អភិវឌ្ឍន៍យន្តការគ្រប់គ្រងសមាហរណកម្ម សេវាដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង របស់រាជធានីភ្នំពេញ (Project for Development of Integrated Urban Transport Management Mechanism in Phnom Penh Capital City – UTPP) ដែលក្រុមហ៊ុនខាងលើកំពុងសិក្សា កាន់តែមានលក្ខណៈសព្វជ្រុងជ្រោយមួយកម្រិតថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here