កិច្ចប្រជុំបច្ចេកទេសពិនិត្យពិភាក្សាលើការដាក់ឱ្យប្រើប្រាស់មុខងារថ្មីៗបន្ថែម និងការធ្វើបរមភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) រួមជាមួយ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំបច្ចេកទេសនៃក្រុមការងារប្រតិបត្តិ និងក្រុមការងារអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (Cambodia Investment Project Management – cdcIPM) ដោយមានការចូលរួមពី ឯកឧត្តម យុន ហេង និងឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គ.វ.ក. ព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញាជាមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ៣០រូប។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យពិភាក្សាកម្រិតបច្ចេកទេសលើការធ្វើបរមភាវូបនីយកម្ម និងការដាក់ឱ្យប្រើប្រាស់មុខងារថ្មីៗបន្ថែមនៅក្នុងប្រព័ន្ធ cdcIPM សំដៅពន្លឿនប្រតិបត្តិការប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ការផ្តល់សេវាសាធារណៈជូនដល់វិនិយោគិន ដែលជាការឆ្លើយតបទៅនឹងទិសដៅការងារបានដាក់ចេញដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. នៅក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ ក.អ.ក. កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here