ក្រសួងពាណិជ្ជកម្មកំណត់អត្តសញ្ញាណនិងផលិតផលសក្តានុពល នៅខេត្តត្បូងឃ្មុំ

ដោយៈ គង់ ម៉ាណា

    ត្បូងឃ្មុំៈ លោកកៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” នៅខេត្តត្បូងឃ្មុំ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ និងអាជីវករ ក្នុងខេត្តត្បូងឃ្មុំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះរៀបចំក្នុងគោលបំណង ដើម្បីចងក្រងអត្តសញ្ញា​ណ និងទិន្នន័យផលិតផលសក្តានុពលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយឱ្យផលិតករ និងសាធារណជនបានស្គាល់ឱ្យបានទូលំទូលាយ ក្នុងការស្វែងរកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាសំដៅស្វែងរកអ្នកវិនិយោគ និងដៃគូសហការ ដើម្បីអភិវឌ្ឍផលិតផលឱ្យឈានដល់ស្តង់ដារអន្តរជាតិសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាន និងតម្រូវការទីផ្សារ។

តាមរយៈសិក្ខាសាលានេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយលើកទឹកចិត្តដល់ផលិតករកម្ពុជា។ ទន្ទឹមនឹងនេះដែរ ផលិតករកម្ពុជាត្រូវខិតខំ ផលិតទំនិញឲ្យមានគុណភាព សុវត្ថិភាព មានស្តង់ដារអនាម័យ មានព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងបិទកាលបរិច្ឆេទថ្ងៃផលិត និងថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here