កម្ពុជា​កំពុង​បង្ហាញ​សក្តានុពល​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) និង​ក្រុមហ៊ុន​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Paytech) បាននិងកំពុង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដែលជា​ទិសដៅ​ទាក់ទាញ​សម្រាប់​ការវិនិយោគ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ Fintech Times កាលពីថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត ដែលមាន​អត្រា​ដល់​ទៅ១២៤% របស់​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ស្ថិតក្នុង​ចំណោម​ប្រទេស ដែលមាន​អត្រា​ខ្ពស់បំផុត នៅលើ​ពិភពលោក ហើយ​ការប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​សកម្ម​មាន​ជាង១១លាន​គណនី។

គណនី​ប្រើប្រាស់​កាបូប​អេឡិចត្រូនិក (ឬ​ហៅថា e-wallet) ៥.៥លាន​គណនី​បាននិងកំពុង​ដំណើរ​រួចហើយ​នៅក្នុង​ប្រទេស​នេះ ហើយ​កម្ពុជា​ក៏​កំពុងស្ថិត​នៅក្នុង​ការឈាន​ទៅរក​វដ្ត​ថ្មី​មួយ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ។

ការប្រើប្រាស់​សាច់ប្រាក់ នៅតែមាន​ភាពទូលំទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា។ ភាគច្រើន នៃ​ការទូទាត់​ប្រាក់​នៅតែ​ជា​ប្រតិបត្តិ​ការជាក់ស្តែង និង​ដោយផ្ទាល់។ ប៉ុន្តែ​ជាមួយនឹង​ការកើនឡើង នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស វា​គ្រាន់តែ​ត្រូវការ​ពេលវេលា មុនពេល​ផ្លាស់ប្តូរ​ទៅរក​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល។

ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ត្រូវបានធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់ ស្របតាម​និម្មាបនកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​បានរួម​ចំណែក​ស្នូល ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច គាំទ្រ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​បរិ​យាប​ន្ន​សេដ្ឋកិច្ច​និង​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ។

ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ធ្លាប់​លើកឡើងថា “ប្រព័ន្ធ​ធនាគារ​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ក្នុង​ប្រតិបត្តិការ ជាពិសេស​សម្រាប់​ការទូទាត់ ដែល​បាន លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​កម្ពុជា​ជា​លំដាប់” ។

ជាក់ស្តែង ប្រជាជន​ពេញវ័យ​ដែល​ទទួលបាន​សេវា ហិរញ្ញវត្ថុ​ផ្លូវការ​កើនឡើង​ដល់​ប្រមាណ​ជាង៧០% បើ​ធៀប​នឹង​ពីរ​ទសវត្សរ៍​មុន (តិចជាង​ប្រមាណ ១០% ប៉ុណ្ណោះ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here