តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគមានក្តីបារម្ភចំពោះកំណើននៃការផ្គត់ផ្គង់ បន្ទាប់ពីតម្លៃប្រេងឆៅបានកើនឡើង១,៥ភាគរយដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២សប្តាហ៍កាលពីថ្ងៃចន្ទម្សិលមិញ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២២សេន ឬ០,៣ភាគរយ មកនៅត្រឹម៦៤,៧៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0248 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ១៨សេនមកនៅត្រឹម៦១,៧៧ដុល្លារក្នុងមួយបារ៉ែល។

អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) បានបង្កើនទិន្នផលប្រេងលើសពីការរំពឹងទុកពីមុនចាប់តាំងពីខែមេសា ខណៈទិន្នផលនៃការផលិតប្រេងឆៅនៅខែឧសភានេះអាចនឹងកើនឡើងចំនួន៤១១.០០០បារ៉ែលក្នុងមួយថ្ងៃ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here