តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅព្រឹកថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈពេលទីផ្សារកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងជម្រុញតម្រូវការប្រេងឥន្ធនៈ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១២សេនដល់៦៧,១៦ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0041 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១៣សេនដល់៦៥,៤២ដុល្លារក្នុងមួយបារ៉ែល។

កិច្ចចរចារវាងសហរដ្ឋអាមេរិក និងប្រទេសចិននឹងបន្តធ្វើឡើងដល់ថ្ងៃទីពីរនៅទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេស ខណៈក្រុមមន្ត្រីកំពូលៗមានគោលបំណងបន្ធូរបន្ថយភាពតានតឹង ដែលបានរាលដាលពីការដំឡើងពន្ធគយដល់ការរឹតបន្តឹងការនាំចេញរ៉ែកម្រ ដោយអាចបង្កហានិភ័យដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល និងកំណើនសេដ្ឋកិច្ចសកល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here