មន្រ្តីក្រសួងសាធារណៈការសហការជាមួយក្រុមហ៊ុនឯកជនដើម្បីកសាងធនធានមនុស្សបំរើផ្លូវល្បឿនលឿន

ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ជាមួយក្រុមការងារក្រុមហ៊ុន Cambodian PPSHV Expressway លើកិច្ចសហប្រតិបត្ដិការ កសាងធនធានមនុស្ស សម្រាប់បម្រើដល់ការងារផ្លូវល្បឿនលឿន។

លោកប្រាងហង្ស សេរីរិទ្ធ នាយកវិទ្យាស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោក លី ខាយចាន់ នាយករងផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន Cambodian PPSHV Expresswa ដើម្បីពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ក្នុងការកសាងធនធានមនុស្សសម្រា​ប់បម្រើដល់ការងារផ្លូវល្បឿនលឿន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ  និងសហការី នៃក្រុមហ៊ុន Cambodian PPSHV Expressway។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពក្នុងការសហការ រៀបចំកម្មវិធីបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងវិស័យសាធារណការ (ផ្នែកផ្លូវល្បឿនលឿន) និងពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសកម្មសិក្សា និងឱកាសការងារដល់និស្សិតវិទ្យាស្ថាននាពេលអនាគតផងដែរ។

ថ្លែងនាឱកាសនោះ ក្រុមការងារក្រុមហ៊ុនផ្លូវល្បឿនលឿន បានលើកឡើងពីផ្លូវល្បឿនលឿនទី១ (ភ្នំពេញ-ព្រះសីហនុ) ត្រូវបានសាងសង់រួចក៏ពិតមែន ក្រុមហ៊ុននៅមានតម្រូវការធនធានមនុស្ស ដើម្បីបម្រើដល់វិស័យនេះ ជាអាទិ៍ ការថែរទាំ ការត្រួតពិនិត្យសុវត្ថិភាព និងការគ្រប់គ្រងផ្លូវជាដើម ស្របពេលដែលគម្រោង ផ្លូវល្បឿនលឿនផ្សេងៗ ក៏នឹងលេចចេញជារូបរៀងនៅពេលអនាគត។

ដូច្នេះហើយកិច្ចការ ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គឺជាការចូលរួមចំណែកដល់យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យនេះ ដោយសារវិទ្យាស្ថាន គឺជាគ្រឹះស្ថានឧត្ដមសិក្សា ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានកម្មវិធីសិក្សាលើជំនាញផ្លូវល្បឿន និងជំនាញពាក់ព័ន្ធនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here