ក្រុមហ៊ុន​ផ្នែក​បដិសណ្ឋាកិច្ច​ធំ​បំផុត​លើ​ពិភពលោក​ប្រកាស​ដាក់​ដំណើរការសណ្ឋាគារ​ផ្កាយ៥ នៅ​ខេត្ត​ព្រះសីហនុ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Wyndham Hotels & Resortsដែលជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​បដិសណ្ឋារកិច្ច​ដ៏​ធំ​លើ​ពិភពលោក បានប្រកាស​បើក​ដំណើរការ​លំដាប់​ផ្កាយ៥របស់ខ្លួន​នៅ​ក្រុងព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​នេះ ជា​ប្រភេទ​ក្រុម​ហ៊ុ​សណ្ឋាគារ និង​ផ្តល់​សេវាកម្ម គ្រប់គ្រង​សណ្ឋាគារ​ធំជាងគេ​បំផុត​លើ​ពិភពលោក និង​មាន​សណ្ឋាគារ​ចំនួន៨៩០០កន្លែង នៅ​ទូទាំងប្រទេស​ចំនួន៩៥នៅ​ទ្វីប​ចំនួន។

ក្រុមហ៊ុន​នេះ បាន​បើក​ដំណើរ​សណ្ឋាគារ​ដំបូង​របស់ខ្លួន (Howard Johnson Plaza by Blue Bay Sihanoukville) នៅ​ប្រទេស​កម្ពុជា។

សណ្ឋាគារ Wyndham Blue Bay Sihanoukville ដែលជា​សណ្ឋាគារ​លំដាប់​ផ្កាយ៥ មាន​កម្ពស់៣៦ជាន់ និង​មាន​បន្ទប់៣២២ ដែលមាន​ទីតាំង​យ៉ាង​ល្អឥតខ្ចោះ​នៅ​ឆ្នេរ​ឯករាជ្យ ក្រុងព្រះសីហនុ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន នៅ​យប់​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

លោក Joon Aun Ooi  ប្រធាន​ក្រុមហ៊ុន Wyndham Hotels & Resorts ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ថ្លែងថា យើង​អបអរសាទរ ក្នុង​ការឈាន​ជើង​របស់​ក្រុមហ៊ុន Wyndham Hotel & Resorts ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ជាមួយនឹង​ការបើក​ដំណើរការ​សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay Sihanoukville នៅ​ខេត្ត​ព្រះសីហនុ។

លោក​បាន​ថ្លែងថា “នៅ​ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក យើង​ប្តេជ្ញា​បង្កើន​ផលប័ត្រ​របស់​យើង នៅក្នុង​ទិសដៅ​ដ៏​អស្ចារ្យ ដូចជា​ក្រុងព្រះសីហនុ ហើយ​យើង​មាន​ជំនឿ​ចិត្ត​ថា ទីតាំង​សំខាន់​របស់​សណ្ឋាគារ នៅតាម​ឆ្នេរ​រួមជាមួយ​ភាពល្អ​ឥតខ្ចោះ នឹង​ធ្វើឱ្យ​ក្លាយជា​កន្លែង ដែល​គួរឱ្យ​ចង់​ស្នាក់នៅ​បំផុត​នៅក្នុង​ទីក្រុង​នេះ” ។

លោក​ថ្លែង​ទៀតថា “នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ មិនគួរ​ឱ្យ​ជឿ​មួយ​សម្រាប់​ក្រុមហ៊ុន Wyndham ហើយ​យើង​ទន្ទឹងរង់ចាំ ដើម្បី​បង្កើន​សន្ទុះ​កំណើន​ដ៏​រឹងមាំ​របស់​យើង។

លោក​បាន​ឱ្យដឹងទៀតថា តាមរយៈ​ភាព​រីកចម្រើន នៃ​ការផ្តល់​សិទ្ធិ​ផ្តល់​សិទ្ធិ​ប្រ៊ែ​ន​សណ្ឋាគារ និង​កិច្ចសន្យា​គ្រប់គ្រង​ដ៏​រឹងមាំ​របស់​យើង​នៅ​ទូទាំង​តំបន់ យើង​រំពឹងថា​នឹងមាន​ការបើក​ដំណើរការ សណ្ឋាគារ​ជាង១០០កន្លែង​បន្ថែមទៀត នៅ​អាស៊ីអាគ្នេយ៍​ក្នុង​រយៈពេល៣ ទៅ៥ឆ្នាំ​ខាងមុខ។ លោក​បាន​បន្តថា នេះ​នឹង​ពង្រឹង​តម្លៃ​របស់​យើង សម្រាប់​សមាជិក​ក្រុមហ៊ុន Wyndham ក៏ដូចជា​សម្រាប់​ម្ចាស់​គម្រោង និង​ដៃគូ​របស់​យើង​ផងដែរ។

ម៉ាក​យីហោ ឬ​ប្រេន Howard Johnson by Wyndham នឹង​បន្ត​ការពង្រីក​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ការបើក​ដំណើរការ​សណ្ឋាគារ​Blue Bay Sihanoukville និង​ការបើក​ដំណើរ​ប្រ៊ែ​ន​របស់​នៅ​ប្រទេស​ចិន និង​កូរ៉េខាងត្បូង​ដោយ​ជោគជ័យ។

Howard Johnson by Wyndham គឺជា​ប្រ៊ែ​ន​សណ្ឋាគារ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​សកល​ជាមួយនឹង​សណ្ឋាគារ នៅក្នុង​ទីតាំង​ជាង៣២០កន្លែង នៅ​ទូទាំង​ទ្វីប​ចំនួន៣ រួមមាន​អាមេរិក​ខាងជើង អាមេរិក​ខាងត្បូង និង​អាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here