លោក​ចូ បៃ​ដិ​ន ត្រួតពិនិត្យ​កញ្ចប់​ថវិកា​សេដ្ឋកិច្ច​ឡើងវិញ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុនខ្នាតតូច​រួច​ផុតពី​វិបត្តិ

ដោយៈ សាវុធ

ភ្នំពេញៈ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃ​ដិ​ន (Joe Biden) នឹង​ត្រួត​ពិនិត្យឡើងវិញ “កម្មវិធី​ជំនួយ​កូ​វីដ១៩ សម្រាប់​អាជីវកម្ម​ខ្នាតតូច” ចាប់ពី​ថ្ងៃទី២២ ខែកុម្ភៈ​នេះ ដើម្បី​ព្យាយាម​ជួយ​ដល់​ក្រុមហ៊ុន​ខ្នាតតូច ដែល​មិនទាន់​ទទួលបាន​កញ្ចប់​ជំនួយ កាលពី​ជុំ​មុន និង​រួច​ផុតពី​វិបត្តិ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន CAN ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីរដ្ឋបាល​របស់លោក​បៃ​ដិ​ន​បាន​និយាយថា ចាប់ផ្តើម​ពីថ្ងៃ​ពុធ​ខាងមុខ រដ្ឋបាល​ធុរកិច្ច​ខ្នាតតូច នឹង​ទទួលយក​ពាក្យសុំ​ប្រាក់កម្ចី ពី​កម្មវិធី​ការពារ​ប្រាក់​ឈ្នួល (PPP) ពី​ក្រុមហ៊ុន ដែលមាន​និ​យោ​ជិ​ក​តិចជាង ២០នាក់ ដើម្បី​ធានាថា​ពួកគេ​មិន​ទៅធ្វើ​ការឱ្យ​ក្រុមហ៊ុនធំ។

កញ្ចប់​ជំនួយ ដែល​ត្រូវ​បានប្រកាស​ជា​ផ្លូវការ ដោយ​លោក​បៃ​ដិ​ន នៅ​ថ្ងៃ​ចន្ទ​នេះ ធ្វើឡើង នៅពេលដែល​ធនាគារិក​អាជីវកម្ម​ខ្នាតតូច​បាន​បង្ហើប​ថា តម្រូវការ​សម្រាប់​ប្រាក់កម្ចី​ការពារ​ប្រាក់​ឈ្នួល​កំពុង​ថយចុះ ខណៈពេលដែល​ក្រុមហ៊ុន បាន​បើក​ដំណើរការ​ឡើងវិញ។

ខណៈ​កម្មវិធី​ការពារ​ប្រាក់​ឈ្នួល ត្រូវបាន​ដាក់ឱ្យ​ដំណើរការ កាលពី​ខែមេសា ឆ្នាំ២០២០ ដែលមាន​ទំហំ​ទឹកប្រាក់៣ពាន់​ពាន់​លាន​ដុល្លារ កញ្ចប់​ថវិកា​ដំបូង​ចំនួន ៣៤៩ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ទូទាត់​អស់​រយៈពេល​ពីរ​សប្តាហ៍។

សភា​អាមេរិក បានអនុម័ត​កញ្ចប់​ថ​វិកា បន្ទាប់​ចំនួន ៣២០ពាន់​លាន​ដុល្លារ​បន្ថែមទៀត កាលពី​ខែឧសភា ប៉ុន្តែ​កម្មវិធី​នេះ​បាន​ផុតកំណត់​នៅក្នុង​ខែសីហា ដោយ​ចំណាយ​អស់​ថវិកា​ត្រឹមតែ ១៣០ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​មិនបាន​ប្រើប្រាស់។

កម្មវិធី​នេះ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដោយមាន​កញ្ចប់​ថវិកា​ថ្មី ចំនួន ២៨៤ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បានអនុម័ត​កាលពី​ចុងខែ​ធ្នូ ប៉ុន្តែ​មន្ត្រីរដ្ឋបាល​លោក​បៃ​ដិ​ន​បាន​និយាយថា ទឹកប្រាក់​ប្រហែល១៥០ពាន់​លាន​ដុល្លារ មិនត្រូវ​បាន​ចំណាយ ឬ​ទូទាត់​ដល់​អ្នក​កំពុង​ត្រូវការ។

ប៉ុន្តែ​មន្ត្រីរដ្ឋបាល​របស់លោក​បៃ​ដិ​ន​បាន​និយាយថា នៅតែមាន​ក្រុមហ៊ុន​ខ្នាតតូច និង​ក្រុមហ៊ុនតូចៗជាច្រើន​នៅក្នុង​តំបន់ ដែលមាន​ប្រាក់ចំណូល​ទាប មិនទាន់​ទទួលបាន​ជំនួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here