ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​មហាអំណាច​សេដ្ឋកិច្ច​ទាំង៣ លើ​ពិភពលោក​សម្រេចបាន​ទំហំ​ទឹកប្រាក់​ជិត ១៧ពាន់​លាន​ដុល្លារ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង៣លើ​ពិភពលោក សម្រេចបាន​ទំហំ​ទឹកប្រាក់ ប្រមាណ១៦,៦២ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០២០ ។

សហរដ្ឋអាមេរិក

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំចេញ​របស់​ប្រទេស​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ២០២០ នៅតែមាន​ភាពរឹងមាំ បើទោះបី​ជាមាន​វិបត្តិ​ជំងឺ​កូ​វិដ១៩ ខណៈ​គោលដៅ​នាំចេញសំខាន់ៗផ្សេងទៀត​មានការ​ធ្លាក់ចុះ។

តួលេខ​ពី​ការិយាល័យ​ជំរឿន សហរដ្ឋអាមេរិក​បាន​បង្ហាញថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ បាន​កើន​ឡើងដល់៦.៩២ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ២០២០ កើនឡើង ១៧,៨ភាគរយ។

ទិន្នន័យ​ឱ្យដឹងទៀតថា កាលពី​ឆ្នាំមុន​កម្ពុជា​បាន​នាំចេញ ទំនិញ​មានតម្លៃ៦,៥៧ពាន់​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​ពិភពលោក កើនឡើង២២,៨ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៩ ។ ការនាំ​ចូល​របស់​កម្ពុ​ជា​បាន​នាំចូល​ផលិតផល មានតម្លៃ៣៤៣លាន​ដុល្លារ​អាមេរិក ពី​សហរដ្ឋអាមេរិក​ធ្លាក់ចុះ៣៣ភាគរយ។

មហាមិត្ត​ចិន

ការនាំចេញ​សរុប​របស់​កម្ពុជា ទៅ​ចិន​បាន​បន្ត​កើនឡើង​កាលពី​ឆ្នាំមុន បើទោះបី​សង្វាក់​ផ្គត់ផ្គង់ ត្រូវបាន​រំខាន​ដោយ​វិបត្តិ​កូ​វិដ១៩ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ សម្រេចបាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង៨ពាន់​លាន​ដុល្លារ។

យោងតាម​ទិន្នន័យ​ចុងក្រោយ របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ចិន​មាន​ទំហំ​ទឹកប្រាក់១,០៨ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន បាន​កើនឡើង​ជាង៨ភាគរយ បើ​ប្រៀបធៀប ឆ្នាំ២០១៩ ។ ដោយឡែក ការនាំ​ចូល​របស់​កម្ពុ​ជា​ពី​ចិន​មាន​ទំហំ​ទឹកប្រាក់​ជាង៧ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន បាន​ធ្លាក់ចុះ​ប្រហែល១០ភាគរយ។

ប្រទេស​ជប៉ុន

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ក្នុង​ឆ្នាំ២០២០ កន្លងទៅ​មានតម្លៃ​សរុប​ជិត១.៧ពាន់​លាន​ដុល្លារ​អាមេរិក ប្រៀបធៀប​នឹង​ឆ្នាំ២០១៩ឃើញថា ធ្លាក់ចុះ១៦ភាគរយ ស្មើនឹង​ប្រមាណ​ជាង២ពាន់​លាន​ដុល្លារ។

ទិន្ន​ន័ពី​ក្រសួងពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឆ្នាំ២០២០ ការនាំចេញ​របស់​ទៅកាន់​ទីផ្សារ​ជប៉ុន ក្នុង​ទំហំ​ទឹកប្រាក់​ជាង១ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំចូល​វិញ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៦៣៧លាន​ដុល្លារ។

ទិន្នន័យ​បាន​ឱ្យឹ​ង​ថា ដោយឡែក នៅ​ឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ប្រមា ២ពាន់​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ប្រមាណ១.២ពាន់​លាន​ដុល្លារ ហើយ​ការនាំ​ចូល​ពី​ជប៉ុន​មាន​ប្រមាណ៨០០លាន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here