តើ​កម្ពុជា​អាច​ទាញយក​ផលប្រយោជន៍​អ្វីខ្លះ ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​បែបណា?

ដោយៈ សហសេវិក

ភ្នំពេញៈ ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ក្នុង​ផែនការ​រៀបចំ​ដែនដី​នៅ​ខេត្ត​កម្ពុជា ត្រូវបាន​ប្រើ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​មួយ  ដើម្បី​តម្រង់​ទិសដៅ​ជា​អាទិភាព សម្រាប់​ការអភិវឌ្ឍ​និង​ការអភិរក្ស តាមរយៈ​ការដោះស្រាយ​តម្រូវការ​បច្ចុប្បន្ន និង​ការធានាបាន​នូវ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ប្រកបដោយ​និរន្ត​ភាព​រយៈពេល​វែង និង​មានការ​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌល​គី​រី កាលពី​ខែកុម្ភៈ ឆ្នាំ២០២១ បាន​ឯកភាព​ទទួលយក​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី ហើយ​នេះ​ជា​កំណត់សំគាល់​ប្រវត្តិសាស្ត្រ​មួយ ដែល​ខេត្តមណ្ឌលគិរី មាន​ផែនការ​រៀបចំ​ដែនដី​របស់ខ្លួន​ជា​លើកដំបូង ដោយមាន​ការចូលរួម​ពី​តំណាង​មកពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី  ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ(USAID) អង្គការ WWF កម្ពុជា និង​ក្រុម​អ្នកជំនាញ​បច្ចេកទេស ដើម្បី​កសាង​ផែនការ​រៀបចំ​ដែនដី​ផងដែរ។

ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធិភាព និង​មានការ​ទទួលខុសត្រូវ និង​តុល្យភាព​នៃ​ការបែងចែក ប្រើប្រាស់​ដីធ្លី ធនធានធម្មជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​និង​សង្គម ដោយ​ផ្អែកលើ​តម្រូវការ​ជាក់ស្តែង​រប​ស់​ខេត្ត និង​គោលការណ៍​ច្បាប់ ការចូលរួម និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ពី​គ្រប់​ស្ថាន​ប័ន​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

លោក​សេង ទៀក​នាយក​អង្គការ WWF កម្ពុជា បាន​មានប្រសាសន៍ថា “នវានុវត្តន៍ចម្បងៗបំផុត នៅក្នុង​វិធីសាស្ត្រ​គ្រប់គ្រង​តំបន់​ទេសភាព គឺ​ការទទួលស្គាល់​នូវ​តម្រូវការ​ដើម្បី​ដោះស្រាយ​អន្តរ​កម្ម​ដ៏​សាំញ៉ាំ នៃ​វិសាលភាព​ការប្រើប្រាស់​ដែនដី រួមទាំង​ការយល់ដឹង​អំពី​ស្ថាប័ន និង​អាកប្បកិរិយា​របស់​មនុស្ស​ក្នុង​នៅ​ទីនោះ​ផងដែរ” ។

លោក​បន្ថែមទៀតថា “អង្គការ WWFកម្ពុជា ត្រៀមខ្លួន​ជាស្រេច ដើម្បី​គាំទ្រ​រដ្ឋាភិបាល ក្នុងការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី ប្រកបដោយ​និរន្ត​ភាព ដើម្បី​ថែរក្សា​ការពារ​ជីវៈចម្រុះ​សម្បូរបែប​នៅក្នុង​ខេត្តមណ្ឌលគិរី” ។

ការបង្កើត​ផែនការ​រៀបចំ​ដែនដី ជា​ដំណើរ​ការដែល​មានការ​ចូលរួម​ពី​ពហុភាគី និង​ត្រូវបាន​ផ្តួចផ្តើមឡើង​នៅ​ខែមករា ឆ្នាំ២០១៧ ដោយមាន​ការបង្កើតឡើង​នូវ​រចនាសម្ព័ន្ធ​អភិបាលកិច្ច ក្រោម​ការគាំទ្រ​ថវិកា​ពី​សហភាព​អ៊ឺរ៉ុប (EU)។  ការបង្កើត​ផែនការ​រៀបចំ​ដែនដី ត្រូវបាន​ចាប់ផ្តើម​នៅ​ខែតុលា ឆ្នាំ២០១៨ ក្រោម​ការគាំទ្រ​ថវិកា​ពី​គម្រោង​គាំទ្រ​ដែនជម្រកសត្វព្រៃ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ(USAID) តាមរយៈ​អង្គការ WWF កម្ពុជា។

ដំណើរ​ការកសាង​ផែនការ​រៀបចំ​ដែនដី​នេះ បាន​អនុវត្ត​ដោយ​ក្រុម​អ្នកជំនាញ​ប​ចេ្ច​ក​ទេស រួមមាន ក្រុមការងារ​ស្នូល​រៀបចំ​ផែនការ​រៀបចំ​ដែនដី ខេត្តមណ្ឌលគិរី ក្រុម​ទីប្រឹក្សាបច្ចេកទេស ដែល​ជ្រើសរើស​ដោយ​អង្គការ WWF កម្ពុជា និង​បុគ្គលិក​ជំនាញ​របស់ អង្គការ WWF កម្ពុជា។

ផែនការ​រៀបចំ​ដែនដី ជា​ឯកសារ​យុទ្ធសាស្ត្រ គោលនយោបាយ​សំខាន់​មួយ ដែល​ផ្តល់នូវ​ចក្ខុវិស័យ និង​គោលដៅ​អភិវឌ្ឍ​រយៈពេល​វែង សម្រាប់​រយៈពេល២០ឆ្នាំ​ខាងមុខ (២០២១-២០៤០) ក៍​ដូចជា​ផ្តល់​ទិសដៅ​ជាក់លាក់ សម្រាប់​ការអភិវឌ្ឍ​ដែនដី​ខេត្ត ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព ដែល​ផ្សារភ្ជាប់​នឹង​ការអភិរក្ស។

ផែនការ​រៀបចំ​ដែនដី ក៏​ត្រូវបាន​បង្កើតឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​កើនឡើង​រប​ស់​សហគមន៍​មូលដ្ឋាន បញ្ហា​ប្រឈម​នៃ​ការអភិវឌ្ឍ និង​ការប្រែប្រួល​នៃ​ប្រព័ន្ធ​បរិស្ថាន វប្បធម៌ និង​សេដ្ឋកិច្ចសង្គម​នៅក្នុង​ខេត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here