កម្ពុជា ឡាវ និង​វៀតណាម ជំរុញ​ការតភ្ជាប់​ផ្លូវ​ល្បឿន​លឿន និង​ផ្លូវ​រថភ្លើង​រវាង​ប្រទេស​បី

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា ឡាវ និង​វៀតណាម (CLV) បាន​ឯកភាព​ព​ន្លឿ​ន​ការអនុវត្ត​ផែនកា រ​ការតភ្ជាប់​សេដ្ឋកិច្ច CLV ដល់​ឆ្នាំ២០៣០ ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​គៀងគរ​ធាន​ធន​ពី​ដៃគូរ​អភិវឌ្ឍន៍ ដើម្បី​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ហាណូយ-វៀងចន្ទន៍ ផ្លូវ​រថភ្លើង​រៀង​ចន្ទន៍-វង្ស​អាន និង​ផ្លូវ​រថភ្លើង​ភ្នំពេញ-ហូជីមិញ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការឯកភាព​នេះ​រវាង​ប្រទេស​ទាង​បី ត្រូវបាន​ឡើង​ក្នុង​សប្តាហ៍​នេះ ក្នុង​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​អំពី កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងបី ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ត្រីភាគី និង​ពហុភាគី រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​ថង​លូន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ និង​លោក​ង្វៀន សួន​ហ្វ៊ុ​ក​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

នៅក្នុង​វិស័យ​ការតភ្ជាប់ នាយករដ្ឋមន្ត្រី​ទាំងបី បាន​ឯកភាព​ពិចារណា​អំពី​ការ​ដំណើរ​ឡើងវិញ នូវ​ការហោះហើរ​អន្តរជាតិ​រវាង​កម្ពុជា ឡាវ និង​វៀតណាម ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ ក៏ដូចជា​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងបី។

ថ្នាក់ដឹកនាំ​ទាំងបី បាន​ឯកភាព​ពង្រឹង​បន្ថែម កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សន្តិសុខ ការពារជាតិ ការគ្រប់គ្រង​ព្រំដែន ពាណិជ្ជកម្ម និង​ការវិនិយោគ ការតភ្ជាប់ ថាមពល និង​អប់រំ។

នាយករដ្ឋមន្ត្រី​ទាំងបី ក៏បាន​ភាព​បន្ត​រក្សា និង​អនុវត្តន៍​យ៉ាង​មាន​ប្រសិទ្ធភាព​នូវ​យន្តការ នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន ជំរុញ​កិច្ចសហប្រតិបត្តិការ រវាង​បណ្តា​ខេត្ត​ជាប់​ព្រំដែន អនុវត្តន៍​ឱ្យមាន​ប្រសិទ្ធិភាព នូវ​រាល់​កិច្ចព្រមព្រៀង​ស្តីពី​ការគ្រប់គ្រង​ព្រំដែន សហការ​បន្ថែម​ក្នុងការ​ការពារ​សន្តិសុខ តាម​បណ្តោយ​ព្រំដែន​រួម សម្របសម្រួល​សកម្មភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ ព្រមទាំង​ការឆ្លងកាត់​របស់​ប្រជាជន និង​ទំនិញ​នៅតាម​បណ្តា​ប៉ុ​សិ៍ត​ត្រួតពិនិត្យ​ព្រំដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here