ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន ដើមឆ្នាំ២០២១ កើនឡើង​រហូតដល់ ៣៨,៣%

ប្រទេស​ចិន:  ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន ក្នុង​រយៈពេល ២ ខែ​ដើមឆ្នាំ២០២១ នេះ​បាន​កើនឡើង​ខ្ពស់​រហូតដល់ ៣៨,៣% គួរឱ្យភ្ញាក់ផ្អើល។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ការិយាល័យ​ជាតិ​ស្ថិតិ​នៃ​ប្រទេស​នេះ​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ច័ន្ទ ទី១៥ មីនា។

យោងតាម​សារព័ត៌មាន Global Times ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកុម្ភៈ ដើមឆ្នាំ​នេះ ការវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ទូទាំងប្រទេស​ចិន បាន​ឈានដល់ ១,៣៩៨៦ ទ្រី​លាន​យ័ន (២១៥,២ ពាន់​លាន​ដុល្លារ​អាមេរិក) ដោយ​កើនឡើង ៣៨,៣% ធៀប​នឹង​ឆ្នាំ២០២០ និង​កើនឡើង ១៥,៧% បើ​ធៀប​នឹង​រយៈពេល​ពី​ខែមករា ដល់​ខែកុម្ភៈ ក្នុង​ឆ្នាំ២០១។ ហើយ​ក្នុងនោះ ការវិនិយោគ​លើ​លំនៅដ្ឋាន​មាន​ចំនួន ១,០៣៨៧ ទ្រី​លាន​យ័ន (១៦០ ពាន់​លាន​ដុល្លារ​អាមេរិក) ដោយ​កើនឡើង ៤១,៩% ។

ផ្ទៃ​សរុប​នៃ​ផ្ទះ​អាជីវកម្ម​ដែល​ត្រូវបាន​លក់​ចេញ​ទូទាំងប្រទេស​មាន​ចំនួន ១៧៣,៦៣ លាន​ម៉ែត្រការ៉េ​ក្នុង​ខែមករា និង​ខែកុម្ភៈ ដោយ​កើនឡើង ១០៤,៩% បើ​ធៀប​នឹង​ឆ្នាំ២០២។ ទំហំ​នៃ​ការលក់​ផ្ទះ​អាជីវកម្ម​បាន​ឈានដល់ ១,៩១៥១ ទ្រី​លាន​យ័ន (២៩៥ ពាន់​លាន​ដុល្លារ​អាមេរិក) ដោយ​កើនឡើង ១៣៣,៤% ធៀប​នឹង​ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែក​តាម​តម្លៃ​ផ្ទះ​ជា​មធ្យម​ដែល​ការិយាល័យ​ជាតិ​ស្ថិតិ​បាន​បញ្ចេញ​បង្ហាញថា ស​ន្ទ​ស្សន៍​តម្លៃ​សម្រាប់​លំនៅដ្ឋានថ្មីៗក្នុង​ទីក្រុង​ចំនួន ៧០ ក្នុង​ខែកុម្ភៈ បាន​ឡើងថ្លៃ ០,៤% ខែ​ធៀប​នឹង​ខែ ហើយ​ឡើងថ្លៃ ៤,១% ឆ្នាំ​ធៀប​នឹង​ឆ្នាំ។

ទន្ទឹមនេះ ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​កើនឡើង ៣៦,៦% ឆ្នាំ​ធៀប​នឹង​ឆ្នាំ ចំណែកឯ​ការវិនិយោគ​លើ​ផលិតកម្ម​បាន​កើន​ឡើ​ន ៣៧,៣% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here