ដោយៈ ម៉ាណេត
ភ្នំពេញៈ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកធនាគារពិភពលោក បានស្នើដាក់ទុនវិនិយោគរហូតដល់២០០លានដុល្លារអាមេរិកនៅក្នុងធនាគារអេស៊ីលី ដើម្បីពង្រីកកម្មវិធីផ្តល់ប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SMEs) និង SMEs គ្រប់គ្រងដោយស្ត្រី។ នេះបើយោងតាមការចេញផ្សាយមួយរបស់សារព័ត៌មាន DealStreetAsia នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកបណ្ឌិតអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដាបានថ្លែងប្រាប់គេហទំព័រ Cambodiafinancialtimes.com នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា IFC កំពុងធ្វើកិច្ចការងារនេះ ហើយបន្តដំណើរការទៅមុខដោយរលូន ដើម្បីផ្គត់ផ្គង់ការរីកលូតលាស់នៅក្នុងវិស័យ SMEs ។
លោកបានថ្លែងថា កម្មវិធីផ្តល់ប្រាក់កម្ចីដល់ SMEs និង SMEs គ្រប់គ្រងដោយស្ត្រីរបស់ IFC នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាល ឆ្នាំ២០២១ ហើយកម្មវិធីនេះក៏នឹងអនុវត្តនៅទូទាំងប្រទេស។
IFC ជាសមាជិករបស់សម្ព័ន្ធធនាគារពិភពលោក និងជាស្ថាប័នអភិវឌ្ឍសកលដ៏ធំបំផុត ដោយយកចិត្តទុកដាក់បំផុតលើវិស័យឯកជននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
IFC កំពុងសហការជាមួយ ២.០០០ស្ថាប័ន ទូទាំងពិភពលោក ដោយប្រើបទពិសោធន៍រយៈពេល ៦ទសវត្សរ៍របស់ខ្លួន ដើម្បីបង្កើតឱកាសវិនិយោគនៅក្នុងប្រទេសដែលមានតម្រូវការខ្លាំង។
ការបង្កើនទុនវិនិយោគ បទពិសោធន៍ និងអនុភាព ដើម្បីជួយដល់វិស័យឯកជនឱ្យមានភាពរីកចម្រើន និងកាត់បន្ថយភាពក្រីក្រ៕