ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Ant Group របស់ Jack Ma កើន​តម្លៃ​រហូតដល់​ជាង ២០០ពាន់​លាន​ដុល្លារ​អាមេរិក

ដោយៈ​សុខុម

ហុងកុង: ប្រភព​បាន​ទម្លាយ​ថា វិនិយោគិន​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន Ant Group បានធ្វើការ​វាយតម្លៃថា ពេលនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ របស់​មហា​យក្ស​ចិន មួយ​នេះ​មានតម្លៃ​រហូតដល់​ជាង២០០ពាន់​លាន​ដុល្លារ​អាមេរិក បើ​ផ្អែក​តាម​លទ្ធផល​កំណើន​អាជីវកម្ម​របស់ខ្លួន​ក្នុង​ឆ្នាំ២០២។ នេះ​បើ​យោងតាម​សារព័ត៌មាន The Edge Markets ចុះផ្សាយ​កាលពី​ថ្ងៃទី១៦ មីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការទម្លាយ​ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ បាន​កើតមានឡើង ក្រោយ​ការផ្អាក​ការបោះ​ផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង (IPO) របស់​ក្រុមហ៊ុន Ant Group ដែលជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុនមេ Alibaba Group និង​ក្រោយពី​ត្រូវ​ក្រុម​និយ័ត​ករ​ហិរញ្ញវត្ថុ​ចិន បង្ខំ​ឱ្យ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ។

តួលេខ​នេះ គឺ​លើសពី​តម្លៃ​របស់​ក្រុមហ៊ុន Ant Group យ៉ាងតិច​ក៏១ភាគ៣ដែរ បន្ទាប់ពី​ការប្រមូល​ដើមទុន លើកចុងក្រោយ​បង្អស់រ​បស់​ក្រុមហ៊ុន​នេះ ក្នុង​ឆ្នាំ២០១៨ ដែល​នៅពេលនេះ ក្រុមហ៊ុន​នេះ​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា មិន​ចុះបញ្ជី​ដែលមាន​តម្លៃ​បំផុត​របស់​ពិភពលោក។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​នេះ​នៅ​ខ្វះ​ទុន​ច្រើនណាស់ បើ​ធៀប​នឹង​ចំនួន៣១៥ ពាន់​លាន​ដ​ល្លារ ដែល​ខ្លួន​ត្រូវការ ដើម្បី​ក្លាយជា​ក្រុមហ៊ុន​បោះផ្សាយ​មូល​ប​ត្រ កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង (IPO) ធំ​បំផុត​លើ​ពិភពលោក។

ក្ដីសង្ឃឹម​របស់​ក្រុម​វិនិយោគិន​ដែល​រំពឹង នឹង​បាន​ចំណេញ​កប់​ក្ដោង បាន​រលាយ​បាត់អស់ នៅពេល​ក្រុម​និយ័ត​ករ​ហិរញ្ញវត្ថុ បាន​ចាត់វិធានការ​ផ្អាក​ផែនការ​របស់​ក្រុមហ៊ុន Ant Group ក្នុងការ​បោះផ្សាយ​មូល​ប​ត្រក​ម្ម សិទ្ធិ​ជា​សាធារណៈ​លើកដំបូង (IPO) តម្លៃ ៣៧ពាន់​លាន​ដុល្លារ ពោលគឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ការចុះបញ្ជី​របស់​ក្រុមហ៊ុន​នេះ​កាលពី​ខែវិច្ឆិកា ចុងឆ្នាំ២០២។ ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ ដែល​កំណត់ដោយ​ក្រុម​និយ័ត​ករ​ហិរញ្ញវត្ថុ​ចិន ត្រូវបាន​ធ្វើឡើង​តាំងពី​ពេលនោះ។

ការប៉ាន់ប្រមាណ​ជាថ្មី​របស់​ក្រុម​វិនិយោគិន ទៅលើ​តម្លៃ​របស់​ក្រុមហ៊ុន Ant Group ដែល​នឹង​កំណត់​ប្រាក់ចំណេញ​របស់​ពួកគេ​នេះ ត្រូវបាន​រាយការណ៍​នៅទីនេះ​ជា​លើកដំបូង។

ប៉ុន្តែ​ប្រភព​បញ្ជាក់ថា អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ គិត​ត្រឹម​ត្រីមាស​ពី​ខែតុលា ដល់​ខែធ្នូ បាន​រង​ផលប៉ះពាល់​ពី​វិធានការ​ត្រួតពិនិត្យ របស់​ក្រុម​និយ័ត​ករ​ហិរញ្ញវត្ថុ​ចិន តិចតួច​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន Ant Group បាន​បដិសេធ​មិន​ឆ្លើយបំភ្លឺ​ឡើយ​ជុំវិញ​បញ្ហា​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here