នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានចុះអនុវត្តការងារថែទាំខួបគម្រោងជួសជុលពង្រីក កំណាត់ផ្លូវជាតិលេខ៦២ ចន្លោះPK67+630 ដល់ PK68+980 ប្រវែង 800ម និងស្ថាបនាលូអ៊ុយសងខាងផ្លូវ ប្រវែង 1600ម ក្នុងស្រុករវៀង ដោយបន្តចាក់គម្របលូអ៊ុយ និងបេតុងសម្អាត។
ក្រុមការងារក៏បានអនុវត្តការងារថែទាំប្រចាំ កាត់សម្អាតរុក្ខជាតិសងខាងផ្លូវវជាតិលេខ62 (កម្រាលDBST) ចន្លោះ PK120+000 ដល់ PK127+000 ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ៕