ទីស្ដីការក្រសួង៖ នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ព័ន្ធ និងតំណាងមន្ទីរមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តផងដែរ។
កិច្ចប្រជុំនាពេលនេះ ធ្វើឡើងដើម្បីពិនិត្យពិភាក្សាទៅតាមរបៀបវារៈមួយចំនួនរួមមាន៖ ១.) របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ប្រចាំ ៩ខែ ដើមឆ្នាំ២០២៤ និងទិសដៅការងារបន្ត ២.) របាយការណ៍បច្ចុប្បន្នភាព នៃតារាងដំណោះស្រាយបញ្ហាប្រឈមនានា និងសំណូមពរពីថ្នាក់ក្រោមជាតិ លើបញ្ហាប្រឈមក្នុងការអនុវត្តមុខងារដែលបានផ្ទេរ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូនតាមផ្លូវគោក វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ៣.) ពិភាក្សា និងផ្តល់ធាតុចូលលើឯកសារសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងការ វិនិយោគនៅថ្នាក់រាជធានី ខេត្ត និងបញ្ហាផ្សេងៗមួយចំនួនទៀត៕
:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube