ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួងបានបើកកិច្ចប្រជុំ ពិភាក្សាឆ្លងយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិ សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ និងឆ្លងព្រំដែន។
លោកតូច ចាន់ កុសល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ (NTTCC) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង ដើម្បីពិភាក្សាឡើងវិញ និងប្រមូលជាធាតុចូលពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅធ្វើបច្ចុប្បន្នភាព និងវិភាគឡើងវិញនូវមុខងារ តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិទាំងក្នុងក្របខណ្ឌផ្ទៃក្នុង និងជាអន្តរជាតិ ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការជាក់ស្តែង និងស្ថានភាពវិវឌ្ឍន៍របស់ស្ថានភាពសង្គម និងសេដ្ឋកិច្ច ទាំងក្នុងអនុតំបន់ និងតំបន់៕