រដ្ឋមន្រ្តីសាធារណៈការផ្តោតការយកចិត្តទុកដាក់លើហេដ្ឋា រចនាសម្ព័ន្ឋមូលដ្ឋាន

ដោយៈ ច្រាយ ចំណាន

    កណ្តាលៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្អាង បានដឹកនាំក្រុមការងារជំនាញ អញ្ជើញចុះពិនិត្យការងារជួសជុលសាងសង់ស្ពានលេខ៣១ (ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ពានលេខ៣១(ផ្លូវជាតិលេខ២១) ស្ថិតក្នុងឃុំព្រែកអំបិល ស្រុក​ស្អាង ខេត្តកណ្តាល ដែលទ្រុឌទ្រោម និងមានសភាពខូចខាតខ្លាំង ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលំណង ពិនិត្យវឌ្ឍនភាពការងារ និងជំរុញការសាងសង់ ឱ្យរួចរាល់មុនចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុននេះ ដើម្បីសម្រួលការងារធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

លោករដ្ឋមន្រ្តីបានជួប សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន និងបានផ្តាំផ្ញើមេត្តាប្រើប្រាស់សមិទ្ធផលមួយនេះ ឱ្យបានត្រឹមត្រូវ និងរួមគ្នាថែរក្សា ការពារ ឱ្យបានគង់វង្សយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here