ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ឬPPSP) បាន ទទួលបានការអនុញ្ញាតពី និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ សម្រាប់ការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន សហ័ស អ៊ី&ស៊ី ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ភីភីអេសភី កាន់កាប់ភាគហ៊ុន៦០ភាគរយ និងកាន់កាប់ភាគហ៊ុន៤០ភាគរយទៀតដោយក្រុមហ៊ុន LCH ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន PPSP ដែលដាក់ជូនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១បានឱ្យដឹងថា គោលបំណងនៃការកាន់កាប់នេះ ធ្វើឡើងដើម្បីកាន់កាប់ភាគហ៊ុន ដែលនៅសល់ចំនួន៤០ភាគរយ ដែលមិនមែនជាកម្មសិទ្ធិរបស់ ភីភីអេសភី។ ក្រុមហ៊ុនសហ័ស អ៊ី&ស៊ី ឯ.ក គឺជាក្រុមហ៊ុនដែលចូលរួមជាចម្បងរាល់ការងារសាងសង់ និងសំណង់រួម ទាំងមិនកំណត់ចំពោះ វិស្វកម្ម ការរចនា លទ្ធកម្ម ការគ្រប់គ្រងគម្រោង និងការថែទាំ។
ដោយសារ ក្រុមហ៊ុនសហ័ស អ៊ី&ស៊ី ឯ.ក គឺជា ក្រុមហ៊ុនដែលទទួលបានប្រាក់ចំណេញ ហើយភាគហ៊ុនដែលនៅសល់ចំនួន៤០ភាគរយ មិនមែនជាកម្មសិទិ្ធរបស់ក្រុមហ៊ុនភីភីអេសភី ដូចនេះក្រុមហ៊ុននឹងអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង ទាំងក្នុងរយៈពេលខ្លីនិងរយៈពេលវែងនាពេលខាងមុខ។
ដូចដែលអាចឃើញពីតារាងតុល្យការ ដែលបានពិនិត្យឡើងវិញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយសវនករឯករាជ្យរបស់យើងគឺ Baker Tilly ដំណើរការដែលត្រូវបង់ប្រាក់ និងទទួលយកដោយភាគីទាំងពីរ គឺដែលមានតម្លៃពិតគណនីរបស់ខ្លួន១.១៧២.៥១៥,០០ដុល្លារអាមេរិក សម្រាប់ភាគហ៊ុន៤០ភាគរយ ដែលមិនទាន់ជាកម្មសិទ្ធិ ។
ដូច្នេះការទិញត្រូវបង់ជាសាច់ប្រាក់ជាពីរដំណាក់កាល៖ នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង លក់ភាគហ៊ុនចំនួន៥០០.០០០,០០ ដុល្លារ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ និងការទូទាត់ចុងក្រោយចំនួន៦៧២.៥១៤,៨២ ដុល្លារអាមេរិកដែលត្រូវបង់មុនថ្ងៃទី១៤ ខែមេសាឆ្នាំ២០២១ ៕