ក្រសួងពិភាក្សាពីផែនការចំណូល និងចំណាយរបស់ក្រសួងសាធារណៈការនៅឆ្នាំ២០២៦

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សា កម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកា ឆ្នាំ២០២៦ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះដឹកនាំដោយ លោកកែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានប្រតិភូតំណាងក្រសួងសាធា​រណការ និងដឹកជញ្ជូន និងលោកជំទាវ ឈុន ដាលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងផែនការចំណូល-ចំណាយថវិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងពីរ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភា​ក្សាលើគម្រោងផែនការចំណូល -ចំណាយថវិកាសម្រាប់ឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការគ្រប់គ្រងការប្រមូលចំណូល ការសម្របសម្រួលចំណាយ និងការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព។

ប្រធានប្រតិភូតំណាងក្រុមការងារ បច្ចេកទេសថវិកានៃក្រសួងទាំងពីរ បានពិភាក្សាគ្នាប្រកបដោយស្មារតីយោគយល់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយផ្លែផ្កា លើការងារគ្រោងប្រមូលចំណូល និងការស្នើសុំគម្រោងចំណាយថវិកាឆ្នាំ២០២៦ ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ពិដានថវិកានៃសារាចរណែនាំ និងចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសស្ថានភាពរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដោយមួយផ្នែកបានឯកភាពក្នុងកម្រិតជំនាញ និងផ្នែកមួយចំនួនទៀតបានឯកភាពរួមគ្នាដាក់ស្នើជូនថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យ និងសម្រេចនៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំបន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here