ក្រសួងដែនដី និងផ្នែកឯកជនបើកកិច្ចប្រជុំពិនិត្យរួមគ្នាអំពីរបាយការណ៍វឌ្ឍនភាពការងារថ្មីៗ

ដោយៈ និស្ស័យ

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានរៀបចំកិច្ចប្រជុំពិនិត្យរួមគ្នា អំពីរបាយការណ៍វឌ្ឍនភាពការងារថ្មីៗ ដែលសម្រេចបាន ក្នុងឆមាសទី១ឆ្នាំ២០២៥ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។

កិច្ចប្រជុំនេះត្រួវបានដឹកនាំដោយ លោកផារ៉ា មង្គល រដ្ឋលេខា​ធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឧកញ៉ាបណ្ឌិតតាន់ មុនីវណ្ណ  អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” ផ្នែកឯកជន​ សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងមានការចូលរួមផងដែរពីសំណាក់ ជំទាវឧក​ញ៉ានួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់ សភាពាណិជ្ជកម្មកម្ពុជា រួមនិងសហការី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការពិនិត្យរួមគ្នានូវរបាយការណ៍ និងវឌ្ឍនភាពការងារថ្មីៗ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការដោះស្រាយ និងសម្រេចបាននូវលទ្ធផល ដើម្បីឆ្លើយតបនូវអ្វី ដែលជាបញ្ហាប្រឈមរបស់វិស័យឯកជន ដែលបានលើកឡើងស្នើសុំ ដំណោះស្រាយពីក្រសួងកន្លងទៅ តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានសភាពាណិជ្ជកម្មកម្ពុជាតំណាងអោយវិស័យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here