ដោយៈ ចំណាន
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ច សម្របសម្រួលក្រុមការងារទាំង១៦ សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះដឹកនាំដោយ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មការវិនិយោគកម្ពុជា និងជាអគ្គលេខាធិការ គ.ស.រ.ជ និងវត្តមាន ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន សម្រាប់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈ និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៌នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនឆមាសទី២ ឆ្នាំ២០២៤ ដែលកំណត់ធ្វើនៅពេលឆាប់ៗខាងមុខនេះ និងកិច្ចការងារមួយចំនួនទៀតពាក់ព័ន្ធនឹងវិធានការដែលបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីពេលកន្លងទៅផងដែរ៕