ទេសាភិបាលធនាគារជាតិជួបប្រជុំជាមួយភាគីUNជាមួយនឹងការឯកភាពលើការអនុវត្តផែនការសកម្មភាពធំៗចំនួន៤

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយMr. Jo Scheuer  អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសកម្មភាពអាទិភាពទាំង២២ នៃក្របខ័ណ្ឌកិច្ចពិគ្រោះយោបល់ពហុភាគីស្ដីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលកន្លងមក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ លើលទ្ធផលការងារដែលភាគីពាក់ព័ន្ធទាំងអស់ សម្រេចបានតាមផែនការ តាមរយ:ការចូលរួមធ្វើសកម្មភាពយ៉ាងសកម្ម។

អង្គប្រជុំក៏បានឯកភាពគ្នាបន្ត អនុវត្តន៍សកម្មភាពស្នូល រួមមាន៖ ១/-ដំណើរការរៀបចំកិច្ចសន្ទនាពហុភាគីកម្រិតខ្ពស់ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា លើកទី៣។ ២/-ប្រមូលអនុសាសន៍ និងយុទ្ធសាស្ត្រក្នុងការអនុវត្តសកម្មភាពអាទិភាពនានា ដែលមិនទាន់សម្រេចបានពេញលេញ ៣/-រៀបចំហេដ្ឋារចនាសម្ព័ន្ធចែករំលែកទិន្នន័យ និង៤/-សិក្សាលទ្ធភាពប្រមូលទិន្នន័យឥណទានរបស់ប្រជាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here