ដោយៈ ចំណាន
កាណាដាៈ ជាមហាអំណាចផ្នែកសេដ្ឋកិច្ចមួយ កាណាដា បាននិងកំពុងត្រូវបានគេមើលឃើញថា ជាប្រទេសមានសេដ្ឋកិច្ច និងឧស្សាហកម្មរីកចម្រើនដល់កម្រិតកំពូលមួយ។
ប្រទេសនេះ មិនខុសពីប្រទេសដទៃឡើយ ដែលមានធនាគារដើរតួនាទីសំខាន់ ក្នុងការផ្តល់ឲ្យមានលំហូរសាច់ប្រាក់ ក្នុងសេដ្ឋកិច្ចប្រកបដោយភាពរសរវើក។
តើកាណាដាមានធនាគារអ្វីធំបំផុត និងមានទ្រព្យសកម្មច្រើនជាងគេ?។
នោះគឺ Royal Bank of Canada (RBC) ជាគ្រឹះស្ថានធនាគារ ដែលមានទ្រព្យសកម្មសរុប ក្នុងទឹកប្រាក់ជាង២ទ្រីលានដុល្លារកាណាដា គិតត្រឹមឆ្នាំ២០២៥នេះ។
ធនាគារលំដាប់យក្សនេះ មានស្នាក់ការកណ្តាល៖ តូរ៉ុនតូ រដ្ឋ Ontario ជាមួយការពង្រីកវត្តមានប្រតិបត្តិការ ក្នុងប្រទេសជាង៣០នៅលើពិភពលោក។
សេវាកម្ម៖ ធនាគារផ្ទាល់ខ្លួន និងពាណិជ្ជកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិ ទីផ្សារមូលធន និងការធានារ៉ាប់រង។
ក្រៅពីនេះ ធនាគារ Toronto-Dominion (TD)ធជាប់ចំណាត់ថ្នាក់ទី២។ ចំណែកនាគារធំលំដាប់ទី៣ ជាNova Scotia (Scotiabank)។ រីឯធនាគារ Montreal (BMO) ហើយCanadian Imperial Bank of Commerce (CIBC)ជាប់លំដាប់កំពូលទី៥៕