ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារប្រ៊ីដ (BRIDGE) សហការជាមួយក្រុមហ៊ុន វីសា (Visa) បានដាក់ឱ្យដំណើរការជាផ្លូវការ នូវប័ណ្ណឥណពន្ធប្រ៊ីដវីសា (BRIDGE Visa Credit Cards) និងប័ណ្ណឥណពន្ធ(Debit Cards)។
ផលិតផលថ្មីនេះគូសបញ្ជាបញ្ជាក់ ពីចក្ខុវិស័យរបស់ធនាគារប្រ៊ីដក្នុងការ“ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះ និងថ្ងៃអនាគត” ដោយផ្តល់ជូនសេវាធនាគារ ដែលមានទំនុកចិត្ត ស្តង់ដាសេវាកម្មសកល និងផ្តល់ការយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងចំពោះអតិថិជន។
ជាមួយនឹងពាក្យស្លោក “កាតតែមួយគត់ដែលយកចិត្តទុកដាក់ចំពោះអ្នក” ប័ណ្ណឥណទានប្រ៊ីដវីសា គឺលើសពីប័ណ្ណទូទាត់ធម្មតា។
វាគឺជានិមិត្តសញ្ញាបង្ហាញ ពីអ្នកចំណូលថ្មីមកកាន់ទីផ្សារ ដែលមានមហិច្ឆតាខ្លាំង នៅក្នុងសេវាកម្មទូទាត់សកល។ វាគឺជាវិធីសាស្រ្តផ្តោតលើអតិថិជនរបស់ធនាគារ ប្រ៊ីដ និងការប្តេជ្ញាចិត្តដែលមិនត្រឹមតែផ្តល់នូវភាពងាយស្រួល និងការពង្រឹងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់តម្លៃផ្លូវចិត្តពិតប្រាកដ ដល់ម្ចាស់ប័ណ្ណរបស់យើងផងដែរ។
ចំណុចសំខាន់ នៃផលិតផលគឺការយកចិត្តទុកដាក់ តម្លៃដែលបង្ហាញពីសេវាកម្មល្អបំផុត ភាពងាយស្រួល និងភាពជឿជាក់ ប័ណ្ណដែលមានភាពសាមញ្ញ សុវត្ថិភាព និងផ្តល់អត្ថប្រយោជន៍។
ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការប័ណ្ណឥណទានប្រ៊ីដ វីសា គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងបរិវត្តកម្មរបស់ធនាគារ ប្រ៊ីដ ទៅជាគ្រឹះស្ថានហិរញ្ញវត្ថុជំនាន់ថ្មី។ ប័ណ្ណទាំងនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើង សម្រាប់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល និងសុវត្ថិភាព ទន្ទឹមនឹងការធ្វើឱ្យស្របទៅតាមការវិវត្ត នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។
ប័ណ្ណឥណទានប្រ៊ីដ វីសា និងប័ណ្ណឥណពន្ធ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន។ យើងមិនមែនគ្រាន់តែផ្តល់ជូននូវផលិតផលធនាគារមួយផ្សេងទៀតនោះទេ យើងកំពុងផ្តល់ជូននូវដៃគូដែលគួរឱ្យទុកចិត្ត ដែលជួយម្ចាស់ប័ណ្ណគ្រប់គ្រងហិរញ្ញវត្ថុ របស់ពួកគេ ធ្វើដំណើរជុំវិញពិភពលោក ទិញទំនិញប្រកបដោយសុវត្ថិភាព និងអត្ថប្រយោជន៍ពិសេស ដែលធ្វើអោយជីវិតប្រចាំថ្ងៃកាន់តែមានភាពប្រសើរឡើង។
ជាមួយនឹងរាល់ប្រតិបត្តិការ បញ្ចូល ប៉ះ ឬការទូទាត់តាមអនឡាញ យើងចង់ឱ្យអតិថិជនរបស់យើងមានអារម្មណ៍ថា គេយកចិត្តទុកដាក់ ត្រូវបានការពារ និងទទួលបានរង្វាន់។
លោកLiew បានមានប្រសាស់ថា “ដើម្បីស្វាគមន៍អ្នកកាន់ប័ណ្ណថ្មី ធនាគារ ប្រ៊ីដ កំពុងផ្តល់អត្ថប្រយោជន៍ដំណើរការផ្តាច់មុខ រួមទាំងការលើកលែងថ្លៃសេវាប្រចាំឆ្នាំ ក្នុងអំឡុងពេលចាប់ផ្តើម និងរហូតដល់ការទទួលបានប្រាក់វិញចំនួន២% លើការទិញដែលបានធ្វើឡើងជាមួយ ប័ណ្ណឥនទានប្រ៊ីដ វីសា ដែលទាំងអស់នេះតាមរយៈដំណើរការដាក់ពាក្យងាយស្រួល”។
ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅតាមហាង និងវេទិកាអនឡាញជាច្រើនតាមរយៈបណ្តាញVisa ។ ម្ចាស់ប័ណ្ណទទួលបានអត្ថប្រយោជន៍ ពីការគាំទ្រគ្រប់ពេលវេលា តាមរយៈមជ្ឈមណ្ឌលទំនាក់ទំនង និងអ្នកគ្រប់គ្រងទំនាក់ទំនងផ្ទាល់ខ្លួន ក៏ដូចជាជម្រើសនៃការសងប្រាក់ ដែលអាចបត់បែនបានតាមរយៈបណ្តាញទូទាត់បាគង ដើម្បីលើកទឹកចិត្តដល់ការចំណាយប្រកបដោយការទទួលខុសត្រូវ។ ប័ណ្ណនេះគឺល្អសម្រាប់ការធ្វើដំណើរអន្តរជាតិ ការដើរទិញឥវ៉ាន់ ការទទួលទានអាហារ និងការចុះឈ្មោះឌីជីថល។
អត្ថប្រយោជន៍ផ្តាច់មុខបន្ថែម រួមមាន ការចូលប្រើប្រាស់ដោយឥតគិតថ្លៃទៅកាន់កន្លែងសម្រាក នៅព្រលានយន្តហោះលំដាក់ខ្ពស់ជាង៨០នៅទូទាំងពិភពលោក ការពិនិត្យសុខភាពប្រចាំឆ្នាំនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរី និងសមាជិកភាពនៅក្នុងកម្មវិធី Shangri-La Circle ដោយផ្តល់ជូននូវការបញ្ចុះតម្លៃ១៥% និងរង្វាន់លើការស្នាក់នៅប្រណីត អាហារឆ្ងាញ់ សេវាកម្មស្ប៉ា និងការដើរទិញឥវ៉ាន់នៅសណ្ឋាគារ Shangri-La Phnom Penh។
លោកភី វាសនា ប្រធានផ្នែក Digital & e-Banking នៅ BRIDGE Bank បានថ្លែងថា “យើងបានបង្កើតប្រព័ន្ធមួយ ដែលការជឿទុកចិត្តដើរទន្ទឹមនឹងបច្ចេកវិទ្យា។
លោកបញ្ជាក់ថា “អតិថិជនមានទំនុកចិត្ត លើសុវត្ថិភាពរបស់ពួកគេគ្រប់ពេលវេលា ទោះបីជាប័ណ្ណបាត់ ឬត្រូវបានគេលួចក៏ដោយ ក៏គណនីរបស់ពួកគេនៅតែត្រូវបានការពារ”។ លោកបន្ថែមថា “ដំណើរការប័ណ្ណ និងការបិទដំណើរការត្រូវបាន គ្រប់គ្រងយ៉ាងងាយស្រួលតាមរយៈកម្មវិធី BRIDGE Mobile ដោយគ្រាន់តែចុចពីរបីដងប៉ុណ្ណោះ។”
ការដាក់ឱ្យដំណើរការប័ណ្ណឥណទានប្រ៊ីដវីសា ក៏តំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នារបស់ធនាគារBRIDGE និងក្រុមហ៊ុនVisa ក្នុងការគាំទ្រដល់បរិវត្តកម្ម របស់ប្រទេសកម្ពុជា ទៅកាន់សេដ្ឋកិច្ចដែលមិនប្រើក្រដាស់ប្រាក់។ ជាមួយនឹងការកើនឡើង នៃការទូទាត់តាមប្រព័ន្ធឌីជីថល និងពាណិជ្ជកម្មតាមអេឡិចត្រូនិក ប័ណ្ណឥណទានប្រ៊ីដវីសាផ្តល់ឱ្យអតិថិជននូវឧបករណ៍ ដ៏មានឥទ្ធិពលមួយ ដើម្បីរុករកទិដ្ឋភាពហិរញ្ញវត្ថុទំនើបប្រកបដោយភាពងាយស្រួល។
Lisa Sargent អ្នកគ្រប់គ្រងនៃក្រុមហ៊ុនVisa ប្រចាំកម្ពុជាបានថ្លែងថា “ក្រុមហ៊ុនVisa មានកិត្តិយសក្នុងការចាប់ដៃគូ ជាមួយធនាគារ BRIDGE លើគំនិតផ្តួចផ្តើមដ៏រំភើបនេះ។ ប័ណ្ណឥណទានប្រ៊ីដវីសា ត្រូវបានបង្កើតឡើង ប្រកបដោយការគិតគូរ សម្រាប់អនាគតនៃការទូទាត់ ដោយផ្តល់នូវការចូលប្រើប្រាស់ សុវត្ថិភាព និងបទពិសោធន៍ពិសេសៗ។
ខណៈដែលប្រទេសកម្ពុជា ឈានទៅរកបរិយាបន្នឌីជីថលកាន់តែច្រើន យើងមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃបរិវត្តកម្មនេះ ដោយគាំទ្រធនាគារប្រ៊ីដ ស្របពេលដែលបង្កើតផលិតផលដែលមានតម្លៃពិតប្រាកដសម្រាប់អតិថិជនBRIDGE”៕